Thursday, January 19, 2017

ក្រពើ(ហៅ​ម្យ៉ាង​ទៀត​ថា​ តាខេ​)









ក្រពើ(ហៅ​ម្យ៉ាង​ទៀត​ថា​ តាខេ​)

ឧបករណ៍​ភ្លេង​ខ្មែរ ក្រពើ (ហៅ​ម្យ៉ាង​ទៀត​ថា​ តាខេ​) ជា​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ(ឧបករណ៍​

កេះ​ខ្សែ) មាន​ខ្សែ​បី ហើយ​មាន​សណ្ឋាន​ខ្ទង់​ដូច​ខ្នង​ក្រពើ។
  
ឧបករណ៍​នេះ​មាន​រាង​ប្រហាក់​ប្រហែល​ឧបរណ៍​បរទេស​ដែល​មាន​ឈ្មោះ​ថា Zither (​ច្រើន​

ឃើញ​មាន​ប្រើ​នៅ​ក្នុង​វប្បធម៌​នៃ​ប្រទេស​មួយ​ចំនួន​ដូច​ជា ស្លូវើនៀ អូទ្រីស ហុង​គ្រី 

ក្រូអាត(ភាគ​ពាយព្យ) អាលឺម៉ង់(ខាង​ត្បូង) អឺរ៉ុប(តំបន់​ភ្នំ) និង​អាស៊ី​ខាង​កើត​រាប់​បញ្ជូល​ទាំង​

ប្រទេស​ចិន​ផង​ដែរ)[១]។

នៅ​ប្រទេស​ជិត​ខាង​យើង​ក៍​មាន​ឧបករណ៍​នេះ​ដែរ ដូច​ជា​ប្រទេស​ថៃ​ គេ​ហៅ​ថា «ចរខេ៍» ឬ​  

«តៈខេរ៍» ដែល​មាន​ន័យ​ថា «ក្រពើ» រី​ឯ​នៅ​ប្រទេស​ភូមាវិញគេ​ហៅ​ថា mi gyaung

ចំពោះ​ជន​ជាតិ​មន ដែល​រស់​នៅ​ប្រទេស​ភូមា​វិញ ក៍​ឃើញ​មាន​ប្រើ​ឧបករណ៍​នេះ​ដែរ ដោយ​

រចនា​ជា​រូប​ក្រពើ​តែ​ម្ដង។ ជន​ជាតិ​មន​ហៅ​ឧបករណ៍​នោះ​ថា «ក្យាម» (Kyam) ។​

ស្នែងខ្មែរ










ស្នែងខ្មែរ

ស្នែង​ ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង។ ឧបករណ៍​នេះ​មាន​

ពីរ​ប្រភេទ​គឺ​ ប្រភេទ​ស្នែង​វែង​ឥត​អណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត។

ប្រភេទ​ស្នែង​វែងៗ​ឥត​អណ្តាត​ ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេ មាន​តែ​សំនៀង​មួយ​បែប​សម្រាប់​​ជា​

សញ្ញា មាន​សូរ​វែងៗ សូរ​ទូនៗ​ ប្រើ​រួមនឹង​ឧបករណ៍​សន្ធាប់​ដទៃ​ទៀត​ក្នុង​ពេល​លើក​ទ័ព​ទៅ​

ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​ប្រភេទ​នេះ គេ​ផ្លុំ​ត្រង់​ខាង​ចុង​ស្នែង​ដែល​

មាន​ប្រហោង​តូច​មួយ​ល្មម​ផ្លុំ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ 

ហើយ​មិន​ដែល​យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយ ច្រើន​ប្រើ​ទោល​តែ​ឯង។

កាល​ពី​សម័យ​ដើម​ ឧបករណ៍​ស្នែង​នេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ស្ទើរ​

តែ​មនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មាន​ស្នែង​គ្រប់ៗ​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ប្រើ​ប្រាស់​វា​ក៏​គ្រប់ៗ​

គ្នា​ដែរ។នៅ​ពេល​ចេញ​ទៅ​ប្រកប​មុខ​របរ​រក​ស៊ី​តាម​​ដងព្រៃ​​ ម្នាក់ៗ​ចង​ព្យួរ​ឧបករណ៍​ស្នែង​នៅ​

នឹង​ក​របស់​ខ្លួន​ គេ​ប្រើ​ប្រាស់​វា​សម្រាប់​ជា​សញ្ញា​គ្រប់​បែប​យ៉ាង​តាម​បទ​បែប​មាន​សញ្ញា​ហៅ​

ប្រមូល​គ្នា​ សញ្ញា​មាន​គ្រោះ​អាសន្ន​ សញ្ញា​វង្វេង​ផ្លូវ​ ឬ​សញ្ញា​សួរ​រក​គ្នា​តាម​ព្រៃ​ក្បែរៗ​ខ្លួន និង​

សញ្ញា​ផ្សេងៗ​ទៀត។

រនាតឯក​ខ្មែរ









រនាតឯក​ខ្មែរ

រនាតឯក​ ឧបករណ៍​នេះមាន​មុខ​ងារ​សំខាន់​ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​ផង ក្នុង​វង់​ភ្លេង​មហោរី​ផង។
 
តាម​ទម្លាប់​ពី​បរម​បុរាណ​មក​បាន​កំណត់​រនាត​ឯក​​ទៅ​តាម​វង់​ភ្លេង​ គឺ​រនាត​ឯក​ណា ​ដែល​ ប្រើ​

ប្រាស់​​ ក្នុង​វង់​ភ្លេង​ពិណ​ពាទ្យ​រនាត​ឯក​នោះ ត្រូវ​​មាន​សំនៀង​ទាប​ជាង​រនាត​ឯក

 ដែល​ប្រើ​ប្រាស់​ក្នុង​វង់​ភ្លេង​មហោរី១ សំនៀង ដោយ​យក​សំនៀង​ត្រង់​ផ្លែ​ទី១ ជា​ចំណុច​

សំគាល់​ទាប​ខ្ពស់។