ប្រវត្តិពិធីបុណ្យអុំទូក
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក
សំពះព្រះខែ ត្រូវបានប្រារឰធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងកំឡុងថ្ងៃ១៤-១៥កើត
និងថ្ងៃ១រោចខែកត្ដិកពុទ្ធសករាជ។
ឆ្នាំនេះព្រះរាជពិធីនេះត្រូវបានប្រារឰឡើងនៅក្នុងថ្ងៃទី២០
ទី២១ និងទី២២ ខែវិច្ឆិកា នៃគ្រឹស្ដសករាជ។
នេះជាពិធីបុណ្យប្រពៃណីជាតិមួយដែលមានការរៀបចំជាលក្ខណៈជាតិ
ជាព្រឹត្ដិការណ៍ដ៏ធំសម្បើម និងមានការសប្បាយរីករាយជាច្រើនជាមួយផ្ទាំងទស្សនីយភាពក្នុងការប្រណាំងទូក
បណ្ដែតប្រទីប និងមានការបាញ់កាំជ្រួចផងដែរ។
ព្រះរាជពិធីបុណ្យអុំទូកមានអាយុកាលជាច្រើនឆ្នាំ
ព្រះរាជពិធីបុណ្យនេះជាបុណ្យប្រពៃណីជាតិខ្មែរដែលមានអាយុតាំងពីបុរាណកាលមកម្ល៉េះ
ហើយព្រះរាជពិធីត្រូវបានចែងទុកក្នុងឯកសារជាតិ និងអន្ដរជាតិ
ព្រមទាំងតាមសិលាចារឹកនៃប្រាសាទខ្មែរផងដែរ។ពិធីបុណ្យអុំទូកត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីរម្លឹកដល់បុព្វបុរសខ្មែរជំនាន់ដើមដែលទទួលបានជ័យជំនះលើកងទ័ពចាមក្នុងយុទ្ធសាស្ដ្រសង្គ្រាមជើងទឹក។
ពិធីនេះបានចម្រើនខ្លាំងនាសម័យអង្គរក្នុងរាជព្រះបាទជ័យវរ្ម័នទី៧
សតវត្សរ៍ទី១២ និងសម័យលង្វែកនាព.ស២០៧១ គ.ស១៥២៨។
នាពេលបច្ចុប្បន្នព្រះរាជពិធីនេះកាន់តែមានការប្រារឰពិធីដោយសេចក្ដីសោមនស្ស
សប្បាយរីករាយនិងកាន់តែមានភាពអធិកអធមពីប្រជាពលរដ្ឋ
និងថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា និងអន្ដរជាតិផងដែរ។
កម្មវិធីនៃការប្រកួតប្រណាំងទូកកាន់តែមានភាពសប្បាយរីករាយនិងមានការប្រែប្រួលពីចំនួនសមាជិកដែលចូលរួមក្នុងការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំ។ការចូលរួមប្រកួតប្រណាំងទូកកាលពីឆ្នាំមុនការចូលរួមប្រណាំងទូកមានចំនួន៣៨៤ទូកដែលបានប្រកួតក្នុងព្រះរាជពិធីដ៏មហោឡារិកនេះ
ហើយនៅក្នុងឆ្នាំនេះវិញគឺមានចំនួនប្រហែលជា៣៨៦ទូក សរុបចំនួន១៩៣គូ
និងមានអ្នកចូលរួមប្រហែលជា២៣០២០នាក់។
ទូកទាំងអស់ដែលបានចូលរួមក្នុងការប្រកួតគឺមកពីគ្រប់បណ្ដាខេត្ដក្រុងក្នុងប្រទេស
ពិសេសគឺតាមបណ្ដាខេត្ដនៅជាប់ដងទន្លេមេគង្គ និងដងទន្លេសាប។ហើយខេត្ដក្រុងដែលមានទូកច្រើនជាងគេ
គឺខេត្ដកណ្ដាល កំពង់ចាម ព្រៃវែង និងខេត្ដកំពង់ឆ្នាំងជាដើម
ដែលមានការចូលរួមរាប់រយទូកក្នុងមួយឆ្នាំៗ។
ចំពោះពានរង្វាន់ឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនដែរ
សម្រាប់ទូកដែលទទួលជ័យលាភី។ការប្រែប្រួលសម្រាប់ការប្រកួតចំពោះបទបញ្ជានៃការប្រកួតនៅក្នុងឆ្នាំនេះគឺមិនមានអ្វីប្រែប្រួលច្រើននោះទេ។
ការប្រណាំងគូពិសេសសម្រាប់ឆ្នាំនេះ
គឺនៅប្រហែលត្រឹមតែ១៥គូប៉ុណ្ណោះដូចឆ្នាំមុន។គូពិសេសទាំងនោះគឺជាគូដែលជ្រើសរើសដោយមានការរៀបចំរបស់សម្ដេចអគ្គសេនា
មហាបតីតេជោ ហ៊ុន សែន។
មួយវិញទៀតគឺមានការពង្រឹងវិន័យនៃការចូលរួមប្រកួតចូលរួមអុំ
និងបទបញ្ជាផ្ទៃក្នុងដែលធ្លាប់មានមកផងដែរហើយការពង្រឹងនេះក៏បានធ្វើជារៀងរាល់ឆ្នាំផងដែរ។
ទឹកទន្លេមានភាពតូចជាងឆ្នាំមុន
ក្នុងឆ្នាំនេះទឹកទន្លេមានកម្រិតតូចជាងឆ្នាំមុនៗ
ដោយសារភ្លៀងចុងវស្សាតិចតួចទើបធ្វើឱ្យទឹកស្រកមានទំហំឬសភាពតូច។
ឆ្នាំមុនព្រះរាជពិធីបុណ្យអុំទូកបានប្រារឰធ្វើឡើងនៅក្នុងថ្ងៃទី២០ដល់ថ្ងៃទី២២ខែវិច្ឆិកាតែឆ្នាំនេះនៅពេលដែលបានដូរចន្ទគតិគឺត្រូវនឹងចុងខែវិច្ឆិកាវិញម្ដង
ដូចនេះធ្វើឱ្យទឹកមានសភាពតូចជាងឆ្នាំមុន។
បើទោះជាកម្រិតទឹកមានសភាពតូចបន្ដិចជាងឆ្នាំមុន
តែកម្រិតទឹកទន្លេសាបមានកម្រិតប្រហាក់ប្រហែលនឹងទឹកទន្លេមេគង្គដូចនេះចរន្ដទឹកហូរមិនអាចធ្វើឱ្យទឹកហូរខ្លាំងនោះទេ។
ផ្ទុយទៅវិញបើសិនជាទឹកទន្លេមេគង្គស្រកលឿនជាងទឹកទន្លេសាប
ទឹកអាចហូរខ្លាំងដែលអាចបង្កការលំបាកដល់ការអុំទូក។សរុបសេចក្ដីមក
ទោះបីជាឆ្នាំនេះទឹកមានសភាពតូច តែមិនអាចបង្កភាពរាំងស្ទះអ្វីដល់ការអុំទូក។
សរុបសេចក្ដីមកទោះបីជាឆ្នាំនេះទឹកមានសភាពតូច
តែមិនអាចបង្កភាពរាំងស្ទះអ្វីដល់ការរៀបចំបច្ចេកទេសនោះទេ
ហើយថែមទាំងមិនអាចធ្វើឱ្យមានបញ្ហាក្នុងការប្រារឰព្រះរាជពិធីបុណ្យអុំទូកនោះឡើយ។
ទោះបីជាឆ្នាំនេះទឹកតិច ឬមានសភាពជន់ខ្លាំងក៏ដោយ
ក៏ខាងគណៈកម្មាធិការបច្ចេកទេសនៅតែរៀបចំ ជំនួយជារៀងរាល់ឆ្នាំដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋដែលបានចូលរួមក្នុងការប្រកួត។
ហើយនៅឆ្នាំនេះដោយសារតែទឹកនៅតូច ដូចនេះក៏ដោយ ក៏ត្រូវបានពង្រឹងនាវាសង្គ្រោះ
និងកម្លាំងសង្គ្រោះផងដែរ។
ការប្រណាំងទូកជាកីឡាប្រពៃណី
បុណ្យអុំទូកបានបង្ហាញយ៉ាងច្បាស់នូវកីឡាបែបប្រពៃណីជាតិមិនមែនជាកីឡាសុទ្ធសាធ
ដែលមានការប្រកួតប្រជែងរកទូកដែលអុំលឿនជាងគេក្នុងប្រទេសនោះទេ។
ការប្រណាំងទូកត្រូវបានរៀបចំបែងចែកប្រកួតតាមផែន
ដែលមានចាត់ចំណាត់ថ្នាក់ទៅតាមផែននីមួយៗ។
តែអ្វីដែលពិសេសនោះគឺសម្រាប់តែគូពិសេសប៉ុណ្ណោះដែលត្រូវប្រើប្រាស់ក្រូណូម៉ែត្រដើម្បីចុចកំណត់ពេលហើយធ្វើចំំណាត់ថ្នាក់ថេរវេលានៃការអុំទូកពិសេសនីមួយៗ។
ការប្រណាំងទូកនេះមិនមែនជាការប្រកួតដើម្បីចាញ់ឈ្នះនោះទេ
នេះគឺជាពិធីបុណ្យកម្សាន្ដបែបប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ។
ដូចនេះសូមលោកដែលជាកីឡាករប្រណាំងទូកទាំងអស់នៅតែបន្ដការប្រណាំងទូកទាំងអស់
នៅតែបន្ដការគោរពនូវវិន័យដែលផ្ដល់ដោយគណៈកម្មាធិការ
ធ្វើយ៉ាងណាឱ្យពិធីបុណ្យជាតិកាន់តែមានភាពសប្បាយរីករាយ។
ការប្រណាំងគូពិសេស
ទូកពិសេសដែលបានចាត់ទុកថាជាទូកលឿនជាងគេនោះគឺរៀបចំជាផែនពិសេសដោយឡែកសម្រាប់ធ្វើការប្រកួតគ្នា
ដូចជារៀងរាល់ឆ្នាំដែរ។ទូកផែនធម្មតានៅថ្ងៃទីមួយ និងថ្ងៃទីពីរអុំពីរជើង
ដោយផ្លាស់ប្ដូរខ្សែរទឹក ឯថ្ងៃទីបីគឺអុំតែមួយជើងតែប៉ុណ្ណោះ
ដោយធ្វើការចាប់ឆ្នោតជ្រើសរើសខ្សែទឹក។រីឯទូកដែលស្ថិតក្នុងផែនពិសេសនោះគឺអុំពីពីរទៅបីថ្ងៃ
ដោយធ្វើការផ្លាស់ប្ដូរខ្សែទឹក។បណ្ដាំផ្ញើព្រះរាជពិធីបុណ្យអុំទូកជាព្រឹត្ដិការណ៍មួយឆ្នាំមានម្ដង
ដូចនេះថ្ងៃដែលពិសេសពិតជាមានការប្រព្រឹត្ដទៅដោយភាពសប្បាយរីករាយ
និងអធិកអធម ដែលមានប្រជាពលរដ្ឋជាច្រើនចូលរួមក្នុងឱកាសនេះ។ទីក្រុងភ្នំពេញជាកន្លែងមានសោភ័ណភាព
សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ និងអន្ដរជាតិមកកម្សាន្ដ ដូចនេះសូមលោកអ្នកដែលបានចូលរួមពិធីដ៏អស្ចារ្យនេះ
សូមមេត្ដាជួយថែរក្សានូវបរិស្ថាន ដើម្បីឱ្យទីក្រុងនៅតែមានសោភ័ណភាព។
No comments:
Post a Comment