ខ្សែដៀវខ្មែរ
ខ្សែដៀវ ឬសាយដៀវ(អាចហៅថាសាដៀវក៏បាន)
គឺជាឧបករណ៍ភ្លេងមួយមានវ័យ
ចំណាស់ជាងគេទាំងអស់ក្នុងចំណោមឧបករណ៍ភ្លេងខ្មែរទាំងឡាយ។
ឧបករណ៍គឺជាឧបករណ៍ខ្មែរតន្ត្រីខ្មែរសុទ្ធសាធ ទាំងរូបរាង ទាំងសំនៀង
ព្រមទាំងវត្ថុ
ធាតុដើមដែលផ្សំឡើង។ពាក្យថាខ្សែដៀវ មានន័យថា ខ្សែមួយ
ហើយនេះជាលក្ខណៈពិសេសរបស់ឧបករណ៍ខ្សែដៀវនេះ។
គេតែងតែចាប់អារម្មណ៍
យ៉ាងខ្លាំងនូវគំនិតច្នៃប្រឌិតរបស់បុព្វបុរសខ្មែរយើង
ដែលលោកបាន
បង្កើតឧបករណ៍ដែលមានសូរស័ព្ទយ៉ាងពិសេស លន្លង់លន្លោចនេះឡើង។
ខ្សែរដៀវមានអាយុរាប់ពាន់ឆ្នាំមកហើយ
ដែលខ្មែរយើងនៅរក្សាបានរហូតមកទល់សព្វថ្ងៃ
នេះ។
ខ្សែដៀវគឺជាឧបករណ៍ដែលប្រើប្រាស់នៅក្នុងវង់ភ្លេងការ ភ្លេងអារក្ស
ដែលមានកំណើតមុន
ឬដំណាលគ្នានិងសម័យព្រះថោងនាងនាគ។បច្ចុប្បន្ននេះ
ឧបករណ៍ខ្សែដៀវនេះគឺនៅសល់តិចតួចបំផុត ដោយសារតែអ្នកចេះលេងពុំសូវមានច្រើន
ព្រមទាំងវាជាឧបករណ៍ដែលពិបាករៀន និងពិបាកកេះឲ្យចេញជាសំនៀង។ខ្សែដៀវ
ខ្សែដៀវជាឧបករណ៍តន្ត្រី
មានខ្សែមួយ។ គេប្រគំវាក្នុងវង់ភ្លេងអារក្សនិងវង់ភ្លេងការបុរាណ។
វាចែកចេញជា ដង
ព្រលួត ប្រអប់សំនៀង ខ្សែសំនៀង ខ្សែក និងក្រចកកេះ។
ដងធ្វើអំពីឈើរឹងមានរាងមូលរាវងខាងចុងប្រអប់សំនៀងធ្វើអំពីសម្បកឃ្លោកទុំ(ឃ្លោកក្អម)
ខ្សែសំនៀងមានមួយធ្វើអំពីលួសរស់
ឬលង្ហិន។
i like listening sa deav.
ReplyDelete