Thursday, January 19, 2017

ខ្សែដៀវខ្មែរ




ខ្សែដៀវខ្មែរ

ខ្សែដៀវ ឬសាយដៀវ(អាចហៅថាសាដៀវក៏បាន) គឺជាឧបករណ៍ភ្លេង​មួយមានវ័យ​

ចំណាស់​ជាងគេ​ទាំងអស់​ក្នុងចំណោម​ឧបករណ៍ភ្លេង​ខ្មែរ​ទាំងឡាយ។

ឧបករណ៍គឺជាឧបករណ៍ខ្មែរ​តន្ត្រី​ខ្មែរ​សុទ្ធសាធ ទាំងរូបរាង ទាំងសំនៀង ព្រមទាំងវត្ថុ​

ធាតុ​ដើម​ដែល​ផ្សំឡើង។ពាក្យថាខ្សែដៀវ មានន័យថា​ ខ្សែមួយ

ហើយនេះជាលក្ខណៈពិសេស​របស់​ឧបករណ៍​ខ្សែ​ដៀវ​នេះ។ គេតែង​តែ​ចាប់អារម្មណ៍​

 យ៉ាងខ្លាំង​នូវគំនិត​ច្នៃ​ប្រឌិត​របស់​បុព្វបុរសខ្មែរ​យើង​ ដែលលោក​បាន

បង្កើតឧបករណ៍ដែល​មាន​សូរស័ព្ទ​យ៉ាងពិសេស លន្លង់លន្លោចនេះឡើង។

 ​​​​​​​​ខ្សែរដៀវ​មាន​អាយុរាប់ពាន់ឆ្នាំមកហើយ ដែល​ខ្មែរ​យើង​នៅរក្សាបានរហូត​មកទល់សព្វ​ថ្ងៃ​

នេះ។ ខ្សែដៀវគឺជាឧបករណ៍ដែលប្រើប្រាស់​នៅក្នុង​វង់ភ្លេងការ ភ្លេងអារក្ស 

ដែលមានកំណើត​មុន​ ឬដំណាលគ្នានិងសម័យព្រះថោង​នាង​នាគ។បច្ចុប្បន្ន​នេះ 

ឧបករណ៍ខ្សែដៀវនេះ​គឺ​នៅ​សល់​តិចតួចបំផុត ដោយសារតែអ្នកចេះ​លេង​ពុំសូវមានច្រើន 

 ព្រមទាំងវាជា​ឧបករណ៍​ដែលពិបាករៀន និងពិបាក​កេះឲ្យចេញជាសំនៀង។ខ្សែដៀវ

ខ្សែដៀវជាឧបករណ៍តន្ត្រី មានខ្សែមួយ។ គេប្រគំវាក្នុងវង់ភ្លេងអារក្សនិងវង់ភ្លេងការបុរាណ។ 

វាចែកចេញជា ដង ព្រលួត ប្រអប់សំនៀង ខ្សែសំនៀង ខ្សែក និងក្រចកកេះ។

 ដងធ្វើអំពីឈើរឹងមានរាងមូលរាវងខាងចុងប្រអប់សំនៀងធ្វើអំពីសម្បកឃ្លោកទុំ(ឃ្លោកក្អម) 

ខ្សែសំនៀងមានមួយធ្វើអំពីលួសរស់ ឬលង្ហិន។

1 comment: