ឃឹមខ្មែរ
ឃឹមជាឧបករណ៍មានខ្សែសំនៀងច្រើន
និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុង
ចំណោមប្រជាពលរដ្ឋកម្ពុជា ។
ឧបករណ៍ នេះមាន២ប្រភេទ គឺឃឹមតូច និងឃឹមធំ ។
ឧបករណ៍ទាំងពីរប្រភេទនេះ
មានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ក្នុងវង់ភ្លេង មហោរីច្នៃ,
លើសពីនេះទៅទៀត ឃឹមតូច
ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប,
វង់ភ្លេងអាយ៉ៃ និងវង់ភ្លេង
ប្រជាប្រិយខ្លះទៀត។
ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ
មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក
ហៅថា តួស្នូក ឬ ប្រអប់សំនៀង
និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើ
រលួសសំរាប់ធ្វើ
ជាសន្ទះ ។
មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង
ដែលធ្វើអំពីប្រភេទ ឈើរឹង ជួនកាលមានបិទ
ឆ្អឹងបន្ដុបលើថែមទៀតផង ។
អន្លូងសំរាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់
បាន
ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បី
ឱ្យសំលេងឮងំ ។
គេកាន់អន្លូងនៅចុង ម្រាមដៃម្ខាងមួយៗ
ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់
ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ
គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា
មិនមានអន្លូងនៅដៃ
ណាប្រើច្រើនជាងដៃណាឡើយ ។
ឃឹមទាំងពីរបែបនេះយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង
។ចំពោះការរឹតខ្សែសំនៀងឃឹមទាំងពីរ
នេះ
តែងតែយកសំនៀងផ្លែរនាតឯកជាសំនៀង កំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបាន
រឹតចម្លងពីសំនៀងរនាតឯក
។ ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១, ផ្លែ២, ផ្លែ ៣, ផ្លែ៤។ល។” ។
No comments:
Post a Comment