Wednesday, January 18, 2017

ប្រវត្តិពិធីបុណ្យកឋិន

ប្រវត្តិពិធីបុណ្យកឋិន
  កឋិនទាន​ងាយ​ធ្វើ​ណាស់ ហើយក៏​មិន​តំណម​ឡើយ​កឋិនទាន គឺជា បុណ្យ​ដែលមាន​ចែង​នៅក្នុង​ពុទ្ធ​ប្ប​បញ្ញត្តិ ពោលគឺ​ពុំមែន​ជា​បុណ្យ ប្រពៃណី​របស់​អ្នក​គោរព​រាប់អាន ព្រះពុទ្ធសាសនា ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ និង​បុណ្យផ្កា​ជាដើម​ឡើយ ។កឋិនទាន មានតែ​នៅក្នុង​ព្រះពុទ្ធសាសនា​ប៉ុណ្ណោះ ហើយក៏​ជា​កាល​ទាន​ដ៏​ពិសេស​មួយ​មាន កំណត់​ពេលវេលា​ច្បាស់លាស់ គឺ​មិន មែន​អាចធ្វើ​ពេលណា​ក៏បាន គឺអាច ធ្វើ​បានតែ​ក្នុង​រយៈ​២៩​ថ្ងៃ​គត់​ចាប់ពី​ថ្ងៃ​១ រោច​ខែអស្សុជ​ដល់​ថ្ងៃ​១៥​   កើត​ខែកត្តិក
 ហៅថា កឋិន​កាល​ជា​រយៈពេល​បន្ទាប់ ពី​ព្រះសង្ឃ​បវរ​ណា​ចេញ​ព្រះវស្សា ។​
​​​​​​​​​បើ​ខុសពី​សម័យកាល​នេះ ទោះ បី​អ្នកមាន​សទ្ធា​ធ្វើបុណ្យ​មាន​លក្ខណៈ សណ្ឋាន​ដូច​កឋិន​ក៏ដោយ ក៏​មិនអាច ហៅថា កឋិនទាន​បានដែរ ព្រោះ​ធ្វើ​ខុស ពុទ្ធានុញ្ញាត ។
មិនមែន​ធ្វើ​តែ​នៅ​កម្ពុជា ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ​ឡើយ កឋិនទាន ត្រូវបានធ្វើ​នៅ​គ្រប់​បណ្តា​ប្រទេស​នានា ដែល​កាន់​ព្រះពុទ្ធសាសនា​ថេរវាទ ដូចជា ប្រទេស​ថៃ  ភូមា និង ឡាវ ជាដើម ត្បិត​កឋិនទាន​ជា​កិច្ច​មានចែង​ក្នុងវិន័យ ។​ព្រះពុទ្ធ​ជា​ម្ចាស់​ទ្រង់​អនុញ្ញាត ឱ្យ​បព្វជិត​ក៏ដោយ គ្រហស្ថ​ក៏ដោយ អាចធ្វើ​កឋិនទាន​បាន​ដូចគ្នា ហើយ​ភិក្ខុ ស​ង្ឈ​ដែល​ទទួល​ក្រាល​គ្រង និង​អនុ មោទនា​កឋិន រួច​នឹង​ទទួលបាន​អា​និ ស​ង្ស​ប្រាំ​យ៉ាង ដើម្បី​សម្រាល​នូវ​ទុក្ខ លំបាក
ក្នុងការ​ប្រើប្រាស់​បច្ច័យ​មួយ ចំនួន ដូចជា ត្រៃចីវរ អាហារ​ភោជន និង​លាភសក្ការៈ​ផ្សេងៗ ដែល​កើតមាន ដល់​សង្ឃ​ជាដើម រយៈកាល​ប្រាំ​ខែ និង​បាន​ចំពោះតែ​ភិក្ខុ ដែល​ចូល​វស្សា អស់​ត្រីមាស​បាន​ត្រឹមត្រូវ មិន​ដាច់​វស្សា នោះឯង​។ព្រោះហេតុនោះ ទើប​មាន តែ​កឋិនទាន​មួយគត់​ដែលជា​ទាន​បាន អានិសង្ស​ទាំង អ្នកទទួល​និង​អ្នក​បរិច្ចាគ ដែល​ប្រការនេះ ញ៉ាំងឱ្យ​អ្នកធ្វើ​កឋិន ទាន បាន​បុណ្យ​កុសល​ច្រើន​លើសលប់ វិសេសវិសាល​ជាង​បុណ្យ​ឯទៀតៗត្បិត​ធ្វើបុណ្យ​ឯទៀត​បាន​បុណ្យ​តែ​អ្នក បរិច្ចាគ​ប៉ុណ្ណោះ ចំណែក​អ្នកទទួល​ពុំ បាន​អានិសង្ស​ឡើយ ។ ប៉ុន្តែ​ថា មានតែ ភិក្ខុ​ប៉ុណ្ណោះ​ដែល​អាច​ទទួល​អនុមោទនា និង​ទទួលបាន​អានិសង្ស​កឋិន ចំណែក សាមណេរ (​លោក នេន ) ពុំមាន​សិទ្ធិ ឡើយ ។​តួ​កឋិន សំដៅ​យកតែ​សំពត់ ណាមួយ​ក្នុងចំណោម​សំពត់​ទាំងបី (​ស្បង់ ចីវរ សង្ឃាដី ) គឺ​ព្រះសង្ឃ​អាច ជ្រើស​រើសយក​ក្រាល​បានតែ​មួយ​មុខ ប៉ុណ្ណោះ បើ​ក្រាល​ដល់​ទៅ​ពីរ ឬ បី​មុខ មិន​ឡើងជា​កឋិន​ឡើយ លោក​ហៅថា ខូច​កឋិន ឬ​កឋិន​ត្ថា​រ​វិបត្តិ​ទៅវិញ​។ ដោយហេតុនេះ អ្នកធ្វើ​កឋិន​មាន​សំពត់ ត្រឹមតែ​ស្បង់ ឬ ចី​រ​មួយ ឬ ក៏​សង្ឃាដី មួយ​ក៏​អាចធ្វើ​កឋិន​បានដែរ ពោលគឺ​ពុំ ចាំបាច់​តែមាន​ធនធាន​ច្រើន​ទើប​អាច ធ្វើ​កឋិន​បានឡើយ ។​​ចំពោះ​អ្នកមាន​សទ្ធា​អាច​នាំ សម្ភារៈ​ផ្សេងៗ​លើសពីនេះ​ទៅ​ដាក់​រួម នៅក្នុង​ពិធីបុណ្យ​កឋិន​នេះ​បាន ក៏​រឹតតែ ប្រសើរ​វិសេស ហើយ​សម្ភារៈ​ទាំងនោះ ហៅថា អានិសង្ស​លាភ ឬ បរិវារ​កឋិន គ្រាន់តែ​ថាព្រះសង្ឃ​អ្នក​ក្រាល​គ្រង កឋិន អាច​ជ្រើសរើស​បានតែ​មួយ​ក្នុង ចំណោម​ចីវរ​ទាំងបី​ប្រភេទ​ដូចដែល បាន​ពោល​ខាងលើ ។​
             កំណើត​កឋិនៈ​
    ​ព្រះសមណគោតម​បរម​គ្រូ​នៃ យើង​អនុញ្ញាត​នូវ​កឋិន​ត្ថា​រ​កិ​ច្ចនេះ ក្នុង​រវាង​មជ្ឈិមពោធិកាល​ប្រារឰ​ចំពោះ ភិក្ខុ​ទាំង​៣០​អង្គ ។ នៅពេល​មុន​ថ្ងៃ​ចូល វស្សា ភិក្ខុ​ទាំងនោះ​មានបំណង​ទៅ វន្ទា​លា​ព្រះ​ជា​ម្ចាស់ ដើម្បី​ទៅ​នៅចាំ វស្សា​កន្លែង​ណាមួយ(​នេះ​ជា​ទំនៀម កិច្ច​វត្ត​របស់​សហធម្មិកៈ​នៅក្នុង​ព្រះពុទ្ធ សាសនា​ដែល​រហូតដល់​សព្វថ្ងៃនេះ ភិក្ខុ​សាមណេរ​ទាំងឡាយ​គួរ​ធ្វើ​កិច្ច​វត្ត ដ៏​ប្រពៃ​នេះ ទោះបី​ភិក្ខុ​សាមណេរ​នៅ ក្នុង​វត្ត​ដើម​ក្តី ឬ​ចេញទៅ​សិក្សា​នៅ អាស្រ័យ​រៀនសូត្រ​នៅក្នុង​វត្ត​ដទៃ​ក្តី ) ។​ប៉ុន្តែ​មិនទាន់បាន​ទៅដល់​វត្ត​ជេតពន ដែល​ព្រះពុទ្ធ​គង់នៅ​ផង​ក៏​ដល់​ថ្ងៃ​ចូល វស្សា ។ ភិក្ខុ​ទាំង​៣០​រូប ក៏​នាំគ្នា​រៀបចំ ទីតាំង​ចូល​វស្សា​នៅ​ទីនោះ ។​លុះដល់​ថ្ងៃ​ចេញ​វស្សា​ហើយ ក៏​និមន្ត​ទៅ​ថ្វាយបង្គំ​គាល់​ព្រះ​សម្មា សម្ពុទ្ធ ដែល​គង់​ចាំ​វស្សា​នៅ​វត្ត ជេតពន នៅ​ក្រុង​សាវត្ថី ចំ​កាល​វេលា​ចុងរដូវ វស្សា ជា​សម័យ​ភ្លៀង​ជោកជាំ ធ្វើឱ្យ​ភិក្ខុ ទាំង​៣០​អង្គ ទទឹកជោក​ទាំង​ស្បង់​ចីវរ សង្ឃាដី
ជួប​ការលំបាក​មក​តាមផ្លូវ​រហូត (​មួយអង្គៗ គ្មាន​ត្រៃចីវរ​២​បន្លាស់​ទេ​) លុះដល់​ហើយ​ចូលគាល់​បង្គំ​ព្រះ​ដ៏​មាន ព្រះ​ភាគ​ទាំង​ទទឹកជោក ។បន្ទាប់ពី​ទទួល​ធម្ម​ប្បដិសណ្ឋារៈ សួរនាំ​រាក់ទាក់​សុខទុក្ខ​រួចមក ព្រះពុទ្ធ ជា​ម្ចាស់​ទ្រង់​ព្រះតម្រិះ​ថា ប្រសិនបើ តថាគត (​តថាគត​ជា​ពាក្យ​ដែល​ព្រះពុទ្ធ ហៅ​ចំពោះ​ព្រះអង្គឯង មានន័យថា អញ្ញ ឬ ខ្ញុំ )បានអនុញ្ញាត​កឋិន​ត្ថា​រ​កិច្ច ដល់​ភិក្ខុសង្ឃ ពីមុន​រួចមកហើយ សមបើ លោក​ទាំងនេះ មិន​ជួប​ការលំបាក​យ៉ាង ហ្នឹង​ទេ ហើយ​កឋិន​នេះ​ព្រះពុទ្ធ​ពី​អតីត ក៏បាន​អនុញ្ញាត​ដល់​សាវ័ក​ដូចគ្នា​ដែរ ។​​ទើប​ព្រះពុទ្ធ​ជា​ម្ចាស់​ប្រជុំ​ភិក្ខុសង្ឃ ទាំងឡាយ ហើយ​ប្រកាស ” ម្នាល​ភិក្ខុ ទាំងឡាយ​តថាគត អនុញ្ញាតឱ្យ​ភិក្ខុ​ទាំង ឡាយ ដែល​នៅចាំ​វស្សា រួចហើយ ទទួល​ក្រាលកឋិន​បាន ។ម្នាល​ភិក្ខុ​ទាំង ឡាយ អានិសង្ស​ប្រាំ​ប្រការ នឹង​សម្រេច ដល់​ភិក្ខុ​ទាំងឡាយ ដែល​បាន​ក្រាល (​អនុមោទនា​) កឋិន​រួចហើយ    ។ កឋិន ក៏​ចាប់ផ្តើម​មាន​តាំងពី​ពេលនោះ​មក ។​
             .​ធ្វើ​កឋិន​នៅ​ក្មេង​ដាក់ខ្លួន ឬ​?
    ​នៅ​តំបន់​ខ្លះ​ជាពិសេស រាជធានី​ភ្នំពេញ មាន​មនុស្ស​ខ្លះ​ជឿ និង និយាយ​តៗ​គ្នា​ថា ធ្វើជា​អ្នក​ផ្តើម​កឋិន ទាន ខណៈដែល​គេ​នៅ​វ័យក្មេង គឺ​វ័យ ក្រោម​៤០​ឆ្នាំ នឹងធ្វើ​ឱ្យគេ​ដាក់ខ្លួន​មាន គ្រោះកាច
វិនាស​ទ្រព្យសម្បត្តិ យសស័ក្តិ រហូតដល់​បាត់​បង់ជីវិត​ក៏សឹងមាន ។​​​ប៉ុន្តែ​លោកអ្នក​បញ្ញវន្ត​ទាំង ឡាយ​បាន​បដិសេធ ហើយ​ថា អ្នកបង្កើត ទស្សនៈ​បែបនេះ​អាច​នឹងមាន​បាប​ធ្ងន់ ដោយសារតែ​បង្ខុស​បង្ខូច​នូវ​ភាព ផូរផង់​នៃ​កឋិនទាន និង​បំភ័យ​បន្ទច់ បង្អាក់​នូវ​សទ្ធា​ឱ្យ​អ្នកដទៃ​បាត់បង់ ឱកាស​សាង​កុសល​ដ៏​វិសេសវិសាល ។​​​ភិក្ខុ​ព្រះ​ញាណវង្ស ឃឹម សន ព្រះ​មេគណ​រាជធានី​ភ្នំពេញ​បាន​ពន្យល់ ពី​មូលហេតុ​នាំឱ្យ​មនុស្ស​ខ្លះ​មាន​ជំនឿ​ដូច ខាងលើ​ថា ពី​បុរាណកាល​ប្រទេសជាតិ មិនទាន់​ជឿនលឿន ។នៅពេល​ធ្វើ​កឋិន ម្តងៗ​មនុស្ស​តែងតែ​ខ្វល់ខ្វាយ​ស្វះ ស្វែងរក​សម្ភារៈ​នានា​សម្រាប់ធ្វើ​កឋិន ដូចជា​ស្វែងរក​ក្រណាត់ ជ្រលក់​ពណ៌ កាត់ដេរ​ស្បង់​ចីវរ ធ្វើ​គ្រែ កន្ទេល​ខ្នើយ ជាដើម ដោយ​ខ្លួនឯង​ទាំងអស់ ហើយក៏នៅ​ត្រូវ​ប្រកូក​ប្រកាស​ប្រមែប្រមូល ញាតិមិត្ត​ពី​ទីជិត​ឆ្ងាយ ដែល​ធ្វើ​ឱ្យគេ ខ្វល់ខ្វាយ ដេក​មិន​លក់ ឆី​មិនបាន ហត់​កាយ នឿយ​ចិត្ត ត្រូវ​គិតគូរ​រាប់​ឆ្នាំ ទម្រាំ​ធ្វើ​បានជា​កឋិន​មួយៗ នាំ​ឱ្យគេ​មិន បានធ្វើ​ការរកស៊ីថែមទាំង​ត្រូវ​ចំណាយ ធនធាន​ដែលមាន​ស្រាប់​អស់​ជាច្រើន រហូត​អ្នកខ្លះ​ធ្លាក់ខ្លួន​ឈឺ ទើប​អ្នកខ្លះ​បន្លឺ វាចា​ថា ទម្រាំ​ធ្វើ​កឋិន​ហើយ​រីងរៃ ខ្សោយ​ខ្សោះ​អស់ទាំង​ធនធាន និង កាយ និង​ចិត្ត ។​​​ប៉ុន្តែ​រឿង​ទាំងនេះ ពុំមាន នៅក្នុង​សង្គម​បច្ចុប្បន្ន​ទៀតឡើយ គឺថា ដោយហេតុ​ទី​១ ដូច​បាន​ពោល​ខាងលើ មកហើយ​ថា ត្រូវការ​ធ្វើ​កឋិន​មិនចាំបាច់ មាន​ធនធាន​ច្រើន​ឡើយ គឺ​គ្រាន់​តែមានស្បង់​តែមួយ ឬ ចីវរ​តែមួយ ឬ ត្រឹមតែ សង្ឃាដី​មួយ គឺ​គ្រប់គ្រាន់​សម្រាប់​ធ្វើបាន ជា​កឋិន​ដោយ​ពេញបរិបូរណ៍​បានមួយទៀត​សោត បើទោះជា​គេ ត្រូវ​ចង់​បន្ថែម​សម្ភារៈ​នានា​អម​ជាមួយ កឋិន ដែល​យើង​ហៅថា បរិវា​កឋិន ឬ អានិសង្ស​លាភ​ក្តី ក៏​គេ​មិន​ពិបាក ចំណាយពេល​ច្រើន​ដូច​ពីមុន​ដែរ គឺ​គេអា​ចរក​ទិញ​បាន​ដោយ​ងាយ ហើយ​ការ ប្រមែប្រមូល​ញាតិមិត្ត​ទីជិត​ឆ្ងាយ​ក៏​មិន បាច់​ធ្វើដំណើរ​ទៅដោយ​ផ្ទាល់​ឬ​ផ្តាំផ្ញើ តាម​អ្នកដទៃ​ដែរ គឺ​គេ​អាច​ទំនាក់ទំនង គ្នា​ទូទាំង​ពិភពលោក​បាន​យ៉ាង​ឆាប់ អស់​តម្លៃ​តិចតួច និង​មាន​ប្រសិទ្ធភាព ទៀតផង ។ដូច្នេះ​ពាក្យ​ថា ធ្វើ​កឋិន​ដាក់ខ្លួន ជាដើម​នោះ គួរតែ​លែងមាន​ហេតុផល សម្រាប់​បំភ័យ ឬ​ធ្វើឱ្យ​ស្មុគស្មាញ​ដល់ ប្រជា​ពុទ្ធសាសនិក​ទៀតហើយ​ដោយ ហេតុថា មាន​ត្រឹមតែ​ស្បង់​មួយ ឬ ចីវរ មួយ ឬ សង្ឃាដី មួយ​ក៏​អាចធ្វើ​កឋិន​បានដោយ​ពេញលេញ​បរិបូរណ៍​ដែរ ពោល គឺ​ពុំ​ចាំបាច់​តែមាន​ធនធាន​ច្រើន​ទើប អាចធ្វើ​កឋិន​បានឡើយ ហើយ​បើ​ចង់ បន្ថែម​ទេយ្យទាន​អ្វី​ផ្សេងទៀត​ក៏​ធ្វើ តាម​លទ្ធភាព ហើយ​ងាយ​ធ្វើបាន ហើយ គេ​មិនចាំបាច់​ហែ​ហក​គគ្រឹកគគ្រេងក៏បាន​ដែរ គឺ​គេ​គ្រាន់តែ​យក​សំពត់​ណា មួយ​ក្នុងចំណោម​សំពត់​ទាំងបី​ខាង លើ​ទៅ​ប្រគេន​ព្រះសង្ឃ​ធ្វើជា​តួ​កឋិន ហើយ​ព្រះសង្ឃ​ទទួល​យកទៅ​ប្រតិបត្តិ តាម​កិច្ច​ក្នុង​វិន័យ​នោះ គឺជា​ការ​គ្រប់ គ្រាន់​ហើយ ៕

No comments:

Post a Comment