Thursday, January 19, 2017

ស្នែងខ្មែរ










ស្នែងខ្មែរ

ស្នែង​ ជា​ឧបករណ៍​ដែល​ធ្វើ​ដោយ​ស្នែងគោ ស្នែងក្របី ឬ​ស្នែង​ទន្សោង។ ឧបករណ៍​នេះ​មាន​

ពីរ​ប្រភេទ​គឺ​ ប្រភេទ​ស្នែង​វែង​ឥត​អណ្តាត​ និង​ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត។

ប្រភេទ​ស្នែង​វែងៗ​ឥត​អណ្តាត​ ប្រើ​ប្រាស់​គ្មាន​បទ​បែប​ទេ មាន​តែ​សំនៀង​មួយ​បែប​សម្រាប់​​ជា​

សញ្ញា មាន​សូរ​វែងៗ សូរ​ទូនៗ​ ប្រើ​រួមនឹង​ឧបករណ៍​សន្ធាប់​ដទៃ​ទៀត​ក្នុង​ពេល​លើក​ទ័ព​ទៅ​

ធ្វើ​សង្គ្រាម​ម្តងៗ​កាល​ពី​សម័យ​បុរាណ។ ឧបករណ៍​ប្រភេទ​នេះ គេ​ផ្លុំ​ត្រង់​ខាង​ចុង​ស្នែង​ដែល​

មាន​ប្រហោង​តូច​មួយ​ល្មម​ផ្លុំ។ ប្រភេទ​ស្នែង​ខ្លី​មាន​អណ្តាត​ ប្រើ​ប្រាស់​មាន​បទ​បែប​តិច​តួច​ 

ហើយ​មិន​ដែល​យក​ទៅ​ប្រគំ​រួម​នឹង​ឧបករណ៍​ដទៃ​ទៀត​ឡើយ ច្រើន​ប្រើ​ទោល​តែ​ឯង។

កាល​ពី​សម័យ​ដើម​ ឧបករណ៍​ស្នែង​នេះ​សម្បូរ​ហូរ​ហៀរ​ណាស់​នៅ​តាម​គ្រួសារ​នីមួយៗ ​ស្ទើរ​

តែ​មនុស្ស​ពេញ​វ័យ​ក្នុង​​គ្រួសារ​មាន​ស្នែង​គ្រប់ៗ​គ្នា​ទាំង​ស្រី​ទាំង​ប្រុស​ចេះ​ប្រើ​ប្រាស់​វា​ក៏​គ្រប់ៗ​

គ្នា​ដែរ។នៅ​ពេល​ចេញ​ទៅ​ប្រកប​មុខ​របរ​រក​ស៊ី​តាម​​ដងព្រៃ​​ ម្នាក់ៗ​ចង​ព្យួរ​ឧបករណ៍​ស្នែង​នៅ​

នឹង​ក​របស់​ខ្លួន​ គេ​ប្រើ​ប្រាស់​វា​សម្រាប់​ជា​សញ្ញា​គ្រប់​បែប​យ៉ាង​តាម​បទ​បែប​មាន​សញ្ញា​ហៅ​

ប្រមូល​គ្នា​ សញ្ញា​មាន​គ្រោះ​អាសន្ន​ សញ្ញា​វង្វេង​ផ្លូវ​ ឬ​សញ្ញា​សួរ​រក​គ្នា​តាម​ព្រៃ​ក្បែរៗ​ខ្លួន និង​

សញ្ញា​ផ្សេងៗ​ទៀត។

No comments:

Post a Comment